"ចក្រវាឡការស្រមើស្រមៃខ្ញុំ​ ដំណើរផ្សងព្រេងរបស់អ្នក"

Responsive Advertisement

Thursday, April 9, 2020

សង្គ្រុបស្នេហ៍ ម៉ាហ្វៀ វគ្គ១ ភាគ១០

 ភាគទី១០
    «កាលណាបានវាដឹងខ្លួន?» សំឡេងមនុស្សស្រីសួរឡើងខណៈឈរបែរខ្នងដាក់អ្នកសន្លប់មិនដឹងខ្លួនដេកនៅកណ្ដាលបន្ទប់និងប្រើខ្សែភ្នែកសោះកក្រោះសម្លឹងមើលមុខមនុស្សរបស់ខ្លួន។

    «ចាំមួយភ្លែតអ្នកនាង ឯងទៅយកទឹកមួយធុងមក» អាម្នាក់ត្រូវសួរឆ្លើយរួចងាកទៅបញ្ជាកូនចៅប្រុសម្នាក់ដែលរឈរនៅម្ខាងនៃបន្ទប់។
    «ហើយទៅយកទឹកមកធ្វើអី?»
    «គឺយកមកដាស់ស្រីម្នាក់នេះឲ្យដឹងខ្លួននឹងណា»
    សា...ទឹកមួយធុងជះទៅលើរាងកាយសន្លប់ស្ដូកស្ដឹងបណ្ដាលឲ្យទទឹកជោគមួយតួខ្លួន ខណៈនោះអ្នកដែលសន្លប់មិនដឹងខ្លួនក៏កម្រើក ព្រមទាំងបើកភ្នែកឡើងនៅទីបំផុត។
    អ្វីដំបូងដែលឃើញមុនគេគឺដំបូងស័ង្កសី លូណា ប្រិចភ្នែកពីរបីដងដើម្បីកំចាត់ទឹកដែលដករោមភ្នែកចោល នាងក្រោកអង្គុយយឺតៗ រួចមើលជុំវិញខ្លួនមិនដឹងទីនេះជាកន្លែងណា នាងមិនធ្លាប់ស្គាល់ ព្រមទាំងពួកប្រុសស្រីឈរចំពោះមុខដែរ ប៉ុន្តែរាងខ្ពស់នរណាម្នាក់ប្រហាក់ប្រហែលដូចជាធ្លាប់ឃើញម្ដងនៅឯណាក៏ប្រាកដចំពោះមុខ។
    «អ្នកនាងជាអ្នកណា?» លូណា ជ្រិមភ្នែកមើលអ្នកម្ខាងទៀតឲ្យកាន់តែច្បាស់។
    «ចំណាំយើងមិនបានទេឬ នាងស្រីពេស្យា...» ម៉ានីកា ដាក់ខ្លួនអង្គុយចោងហោងចំពោះមុខសត្រូវបេះដូង ក្រសែភ្នែកក៏សម្លឹងមើលរាងស្ដើងល្ហិតល្ហៃនោះពេញដោយភ្លើងគុំនុំ។
    «អ្នកនាងគឺ...» ខួរក្បាលតូចដែលមិនទាន់ស្វាំងពីជាតិថ្នាំ នៅរាងស៊ីសឺៗព្យាយាមរកនឹក ដល់ថ្នាក់មុខឡើងជ្រួញ។
    «គឺស្រីដែលឯងដណ្ដើមប្ដីយកទៅនឹងណា»
    «អ្នកនាង ម៉ានីកា!» លូណា ឧទាន មិននឹកស្មានថា ម៉ានីកា ចាប់នាងមក។
    ស្រីម្នាក់នេះពិតជាគួរឲ្យខ្លាចខ្លាំងណាស់។
    «យ៉ាងម៉េច នឹកឃើញហើយមែនទេ ចាប់ពីថ្ងៃនេះទៅយើងនឹងធ្វើឲ្យនាងរស់នៅពិបាកជាស្លាប់ទៅទៀត» សំឡេង ម៉ានីកា ស្ដាប់ហើយបបួលឲ្យព្រឺសម្បុរខ្ញាក់ៗ មនុស្សស្រីពេលកំហឹងចូលខ្លួនពិតជាគួរឲ្យខ្លាចពិតមែន។
    «អ្នកនាងចង់ធ្វើស្អីខ្ញុំ? ហើយទីនេះជាកន្លែងណា?» លូណា សួរដោយសំឡេងញ័រ នឹកខ្លាចមែនទែនថាអ្នកម្ខាងទៀតនឹងធ្វើស្អីមកលើខ្លួន ព្រោះបើដូច្នេះមែនកូនក្នុងផ្ទៃប្រាកដជាមានគ្រោះថ្នាក់មិនខាន។
    «ខ្ញុំនឹងធ្វើ កុំភ័យស្រីពេស្យាឥតកេរ្តិ៍ខ្មាស»
    «កុំធ្វើស្អីខ្ញុំ អ្នកនាងត្រូវការអីប្រាប់ខ្ញុំមក ខ្ញុំនឹងធ្វើតាមទាំងអស់»
    «ហ៊ឹស! អ្វីដែលខ្ញុំចង់បាន នាងបានដណ្ដើមយកទៅបាត់ហើយ ឆ្ងល់ណាស់ថានាងឯងមានអីល្អជាងខ្ញុំត្រង់ណាទៅ?» ម៉ានីកា សម្លុតខ្លាំងៗ ព្រមទាំងលូកដៃទៅច្របាច់ថ្គាមទាំងគូរបស់ លូណា សង្កត់តាមកម្លាំងដៃដែលមាន។
    លូណា ភ័យឡើងញ័រខ្លួនទទ្រើក ត្រឹមឃើញភ្លើងឬស្យាក្នុងកែវភ្នែកមួយគូហើយ នាងពិតជាខ្លាចខ្លាំងណាស់។
    «នាងចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េច ឆាប់ប្រាប់មក ខ្ញុំព្រមតាមទាំងអស់ សូមអង្វរកុំធ្វើស្អីខ្ញុំ»
    សូមព្រះអាទិទេពជួយកូនចៅផង! នាងនឹកបន់ស្រន់ក្នុងចិត្ត ភ្នែកក៏រលីងរលោង ព្រោះខ្លាចណាស់ថាស្រីម្នាក់នេះនឹងធ្វើបាបកូនរបស់ខ្លួន។
    «នាងមិនចាំបាច់ភ័យទេ ជីវិតនាងត្រូវរស់នៅបានយូរទៀត ដើម្បីសម្រេចបំណងរបស់ខ្ញុំ ត្រឹមនាងដេកស៊ីៗនៅទីនេះគឺបានហើយ ទម្រាំដល់ពេលកូនរបស់នាងសម្រាល» ម៉ានីកា ប្រាប់ទាំងខ្សែភ្នែកលាក់គំនួច នាងស្បថថានាងនឹងសងសឹករាល់ទង្វើរប្រមាថដែល ដេសម៉ាណូ បានមើលងាយពួកនាងពីរនាក់ឪពុកកូន។
    «នាងចង់ធ្វើស្អីកូនខ្ញុំ?» លូណា សួរ នាងកាន់តែភ័យថែមទៀតពេលឮដូច្នេះ។
    «មិនបានធ្វើស្អីនោះទេ តែនឹងជួយនាងចិញ្ចឹមកូននោះអី ហាហា» ដៃស្រឡូនដកចេញពីមុខស្រទន់ដែលដាមដោយទឹកភ្នែក សំឡេងសើចមានជ័យជំនះរបស់ ម៉ានីកា ធ្វើឲ្យ លូណា ខិតថយទៅក្រោយរហូតដល់ខ្នងប៉ះជញ្ជាំង។
    «ទេ! កុំធ្វើស្អីកូនខ្ញុំ នាងចង់ធ្វើស្អីខ្ញុំក៏បាន» លូណា ក្រវីក្បាលតតាក់ នាងឱបពោះខ្លួនឯងជាប់ ព្រោះខ្លាចត្រូវពង្រាត់យកកូនភ្លាមៗ.
    «មិនទាន់ធ្វើស្អីពេលនេះទេ នៅទីនេះហើយ ប្រាំពីរប្រាំបីខែក្រោយចាំខ្ញុំមកសួរសុខទុក្ខនាងទៀតណា ស្រីអាស៊ីមុខស្រស់ គួរឲ្យអាណិត» ម៉ានីកា សើចពេលនិយាយចប់ចុងប្រយោគ ហើយក៏ដើរយ៉ាងរំភើយចេញទៅ ដោយមិនភ្លេចនឹងបញ្ជាមនុស្សរបស់ខ្លួនឲ្យមើលថែស្រីម្នាក់នេះឲ្យបានល្អ និងយាមកាមឲ្យបានតឹងរឹង ហាមរត់ចេញទៅក្រៅបានជាដាច់ខាត។
    បន្តិចទៀតនាងមានហ្គេមសប្បាយលេងហើយ...

    ថ្ងៃតែមួយនោះដេសសឹងតែឆ្កួត ក្នុងទ្រូងក្ដៅឆេះឆួលពេលគ្មានតម្រុយណាដែលអាចនាំទៅរកប្រពន្ធឃើញសោះ គ្រប់យ៉ាងនៅជុំវិញខ្លួនសុទ្ធតែទើសមុខទើសមាត់ បើសិនជាពេលនេះមានអ្នកណាជាន់កន្ទុយលេខប្រាកដជាបានស្លាប់សាកសពមិនស្អាត.
    «ឯងជាមនុស្សរបស់អ្នកណា ឆាប់សារភាពតាមត្រង់មក កុំឲ្យយើងខាតគ្រាប់កាំភ្លើង» ដេស សម្លុតសួរជាលើកទីបីព្រោះចង់ដឹងពីដំណឹងភរិយាពេញបន្ទុក តែអាថ្លើមធំនេះវាមិនព្រមប្រាប់ស្អីទាល់តែសោះ តាមចិត្តខឹងចង់បាញ់វាចោល បើកុំតែខ្លាចបាត់តម្រុយប្រពន្ធទេនោះ។
    «ខ្ញុំប្រាប់លោកហើយថាខ្ញុំមិនដឹងទេ ខ្ញុំមិនមែនជាមនុស្សរបស់អ្នកណាទាំងអស់» ជនល្មើសដែលត្រូវវាយឡើងទ្រោមខ្លួន ជាំពេញសាច់ឡើងទក់ ឆ្លើយតបខ្សាវៗ សំឡេងគ្មានកម្លាំងកំហែង។
    «ល្អ នៅតែមិនព្រមឆ្លើយមែនទេ ប្រាប់ឯងទៅចុះ ត្រឹមឃើញមុខឯងខ្ញុំក៏អាចស៊ើបប្រវត្តិរបស់ឯងនិងគ្រួសារឯងបានដែរ គិតមើលទៅថាចង់នាំមួយគ្រួសារមកស្លាប់ជាមួយឬយ៉ាងណា» គេដកសន្លឹកបៀចុងក្រោយមកគម្រាម លើកនេះបើមិនព្រមទៀតនឹងលេងឲ្យធ្លុះក្បាលឲ្យមើល ស៊ូតាមរកតម្រុយថ្មីក៏បានដែរ ព្រោះការអត់ធ្មត់មនុស្សវាមានកំណត់។
    «កុំ...ក...កុំធ្វើស្អីគ្រួសារបស់ខ្ញុំ ព្រះអើយ...ម៉េចក៏ពួកលោកអាក្រក់ដូចតែគ្នាអ៊ីចឹង ស្រីម្នាក់នោះក៏អ៊ីចឹងដែរ ចូលចិត្តយកជីវិតអ្នកដទៃមកលេងហ្គេមដើម្បីឲ្យខ្លួនឯងឈ្នះនិងបានអ្វីដែលខ្លួនឯងត្រូវការ» ជនល្មើសអស់ទ្រាំ ភ័យខ្លាចណាស់ថាគ្រួសារត្រូវមកស្លាប់ឥតប្រយោជន៍ព្រោះតែរឿងមិនដឹងអី។
    «អ៊ីចឹងក៏និយាយម៉ោថាអ្នកណានៅពីក្រោយខ្នងឯង យើងធានាថានឹងទុកជីវិតឯងនិងគ្រួសារ ហើយមិនព្រមឲ្យអ្នកណាធ្វើស្អីគ្រួសារឯងបានទេ» ម៉ាហ្វៀកំណាចដាក់សំណើរ គេញោចមាត់ញញឹមពេលឃើញតម្រុយបឹមៗ។
    «លោកសន្យា តើខ្ញុំអាចទុកចិត្តយ៉ាងម៉េចទៅ?» បុរសម្នាក់នោះមាត់ហើមស្បុលសួរឡើង ដើម្បីភាពប្រាកដប្រជា ដល់តំណាក់កាលនេះទៅហើយ ចុះទឹកក្រពើឡើងលើខ្លា ប្រថុយម្ដងទៅចុះ។
    «ដេសម៉ាណូ ម៉ាយស៊ែឡូ និយាយម៉ាត់ណាគឺម៉ាត់ហ្នឹង»
    «គឺមនុស្សស្រីម្នាក់ជាអ្នកនៅពីក្រោយខ្នង ប៉ុន្តែខ្ញុំមិនដឹងថានាងជាអ្នកណានោះទេ ខ្ញុំមិនបានឃើញមុខនាងច្បាស់ឡើយ និយាយគ្នាពេលនោះនាងនៅក្នុងឡាន កញ្ចក់រៃបាំងខ្ញុំមើលមុខនាងមិនច្បាស់ សឹងតែមិនឃើញទៀតផង ប៉ុន្តែនាងមើលទៅក៏ជាមនុស្សមានអំណាចមិនអន់ទេ មានកូនចៅច្រើនណាស់ នាងគម្រាមខ្ញុំ ខ្ញុំក៏យល់ព្រមធ្វើការឲ្យដើម្បីរួចខ្លួន និងបានប្រាក់ចំនួនដែលនាងអះអាងថានឹងប្រគល់ឲ្យ»
    «អាចង្រៃយ៍ បើឯងមិនទាន់ស្គាល់អ្នកជួលផង ម៉េចក៏ឯងភ្លើធ្វើការឲ្យគេ?» ថៅកែធំទះចំណាប់ខ្មាំងមួយកំផ្លៀងថែមទៀត។
    អាល្ងង់នេះពិតជាល្ងង់ផុតលេខមែន កោតតែមានមនុស្សបែបនេះរស់នៅលើលោកនេះដែរ។
    ចង្រៃយ៍អើយ ចម្លើយប៉ុណ្ណឹងម៉េចនឹងអាចធ្វើតម្រុយរកប្រពន្ធកូនគេឃើញទៅ។
    «ខ្ញុំពិតជាដឹងតែប៉ុណ្ណឹងពិតមែន ហើយពេលនេះខ្ញុំគិតថានាងប្រហែលជាមិនឲ្យប្រាក់ខ្ញុំនោះទេព្រោះខ្ញុំត្រូវចាប់បាន អាក៎...»
    ដឹប! មួយជើងកណ្ដាលពោះអាម្នាក់នោះ!
    «អាលូវយើងដោះលែងឯងទៅ ហើយឯងត្រូវតែព្យាយាមទាក់ទងទៅនាងយល់ទេ បើឯងហ៊ានលេងល្បិចគឺស្លាប់តែម្យ៉ាងគត់ព្រោះកូនចៅរបស់ខ្ញុំនឹងតាមឯងជាប់ជានិច្ច»
    «ប៉ុន្តែខ្ញុំពិតជាមិនដឹងពិតមែនថាទាក់ទងទៅនាងវិញយ៉ាងម៉េច នាងប្រាប់ថាបើបានសម្រេចនាងនឹងឲ្យមនុស្សមករក ប៉ុន្តែខ្ញុំធ្វើមិនសម្រេចគឺច្បាស់ណាស់ថានាងមិនឲ្យមនុស្សយកលុយមកឲ្យនោះទេ»
    «អាល្ងង់អើយ...» ដេស ដើរទៅដាល់ជញ្ជាំងអស់ទំហឹងឡើងចេញឈាមដៃ។
    «ថៅកែធំ!» ប្រេនដន ប្រញាប់ខិតទៅជិតចៅហ្វាយ រួចហូតកន្សែងបម្រុងជូនដៃឲ្យ តែក៏ត្រូវគ្រវាសចេញ។
    «មិនបាច់ទេ!» គេក្ដាប់ដៃណែន ម្រាមទាំងប្រាំច្របាច់គ្នាចូលគ្នា សសៃក៏ឡើងប៉ោង ឈាមកាន់តែហូរ តែគេមិនខ្វល់ រឿងដែលមាននៅក្នុងខួរក្បាលពេលនេះគឺប្រពន្ធកូនគេ។
    ពេលនេះមិនដឹងថានាងភ័យខ្លាចនិងយំរកគេយ៉ាងណា?
    «យកវាចេញទៅ ទាន់អញទប់ចិត្តទាន់ អោយវាធ្វើការតំណែងស្អីក៏បានឲ្យតែវាធ្វើកើត យកឲ្យបាត់ពីមុខអញភ្លាមទៅ»
    គេបញ្ជាឡើង ព្រោះបានសន្យាហើយថានឹងមិនធ្វើស្អីវាទេរួមទាំងគ្រួសារដែរ ហើយថែមទាំងចិត្តល្អហួសនិស្ស័យដល់ថ្នាក់ផ្ដល់ការងារឲ្យវាធ្វើដែរ រហូតដល់មនុស្សជំនិតឆ្ងល់ ប៉ុន្តែមិនហ៊ានសួរព្រោះចៅហ្វាយកំពុងក្រៅស្លឹកត្រចៀក។
    «បាទ! យកវាចេញទៅ» ប្រេនដន ងាកទៅបញ្ជាកូនចៅអោយអូនអាម្នាក់នោះចេញទៅ។
    «អរគុណលោក អរគុណ» អ្នកដែលត្រូវវាយឡើងទក់សាច់ ឆ្លៀតនិយាយអរគុណដែលមិនត្រូវបានសម្លាប់ ហើយថែមទាំងបានការងារធ្វើទៀត ឈឺសាច់ប៉ុណ្ណឹងចាត់ទុកថាសើស្បែកទៅចុះ។
    «ថៅកែធំ!»
    «យើងត្រូវការនៅតែឯង ប្រេនដន ឯងឆាប់ចេញទៅ យប់នេះយើងមិនទៅកាស៊ីណូទេ ឯងទៅមើលជំនួសផង យើងទៅផ្ទះ» និយាយបានត្រឹមនេះរាងខ្ពស់មាំ ខ្នងធំទូលាយមើលទៅល្ហល្ហេវដើរចេញទៅ ដោយមានក្រសែភ្នែកយល់ចិត្តពីមនុស្សជំនិត។
    មើលទៅសាច់រឿងបែបមិនសូវល្អនោះទេ! ភាគបន្តក៏មិនដឹងថាល្អប្រសើរឬក៏អត់? ទើបគេបានតែសង្ឃឹមថាវានឹងល្អប្រសើរ ឃើញសភាពចៅហ្វាយធំធ្លាក់ស្មាសំយាកហើយក៏បារម្ភខ្លាំង តែអ្នកណាទៅហ៊ានថាស្អីឲ្យថៅហ្វាយកើត ទើបគេបានតែលេបពាក្យសម្ដីចូលទៅក្នុងពោះវិញ រួចប្រញាប់ធ្វើដំណើរទៅកាស៊ីណូ ឌីយ៉ាម៉ាន់តេ ដើម្បីជំរះការងារជំនួសចៅហ្វាយ។

    «ឃើញថាមានតែឯងទេដែរសប្បាយចិត្ត ម៉ានីកា?» លោក វ៉ុលតា សួរកូនស្រី រួចដាក់បង្គុយក្បែរនាង ទឹកមុខកូនស្រីថ្ងៃនេះស្រស់បស់ជាសព្វមួយដង។
    «ប្រាកដជាសប្បាយហើយព្រោះមានរឿងសប្បាយឲ្យធ្វើបន្ត និងជាបន្តបន្ទាប់» ស្រីស្អាតឆ្លើយតបនឹងឪពុក ស្របនឹងដៃលើកកែវទឹកមកផឹកផ្សើមបំពង់ក។
    «ហើយឯងទៅ សាន ម៉ារីណូ ធ្វើស្អីកាលពីម្សិល ព្រមទាំងយកមនុស្សរបស់ប៉ាទៅដែរ?»
    សាន ម៉ារីណូ (San Marino) គឺជាសហព័ន្ធតំបន់ភ្នំមួយហ៊ុំព័ទ្ធដោយអ៊ីតាលីភូមិភាគកណ្ដាលនៃផ្នែកខាងជើង(North-Centre)។ វាជាប់ឈ្មោះជារដ្ឋចំណាស់មួយក្នុងពិភពលោក ដែលមានរក្សាស្ថាបតិយ្យកម្មប្រវត្តិសាស្រ្ត។
    «ប៉ាកុំទៅចាប់អារម្មណ៍អី បន្តិចទៀតគង់តែដឹងទេ ប៉ានឹងពេញចិត្ត» ម៉ានីកា ញញឹមពិសពុលដាក់ឪពុក។
    កញ្ចាស់ វ៉ុលតា ឃើញទឹកមុខកូនស្រីពេលនេះហើយ ក៏បានតែសើចតិចៗ ព្រោះដឹងថាប្រហែលជាមានរឿងល្អមែនហើយមើលទៅ។
    «វាទាក់ទងនឹងរឿងការបាត់ខ្លួនរបស់ប្រពន្ធថៅកែធំដែរទេ?»
    «ហ៊ឹសៗ» ម៉ានីកា មិនឆ្លើយនឹងសំណួរឪពុក នាងបែរជាសើចតិចៗ។
    «ប៉ាសង្ឃឹមថាផែនការណ៍សងសឹករបស់ឯងនឹងដំណើរការល្អ អ៎... មែនហើយលោក ម៉ូសៀរ៉ូ អាល់តាន ចង់ជួបឯងដែរ ព្រោះប៉ាបានណែនាំឯងឲ្យគេស្គាល់ យប់នេះចាំទៅនិយាយការងារនឹងគេជាមួយប៉ា»
    «បានជានិច្ចឲ្យតែជំនួញប៉ាទៅមុខ ស្អីក៏ខ្ញុំធ្វើបានស្រាប់ទៅហើយ ខ្ញុំមានបានរាល់ថ្ងៃក៏ពឹងលើប៉ាទាំងស្រុង រឿងអីដែលផ្ដាច់ផ្លូវប៉ានោះ»
    ឪពុកកូនទាំងពីរសើចព្រមគ្នា ម្នាក់ៗលើកទឹកផឹកដើម្បីផ្សើមបំពង់ក ព្រោះមានអារម្មណ៍ថាស្ងួតកហើយនិយាយគ្នាយូរៗទៅ។
    យប់ថ្ងៃដដែល...
    កញ្ចាស់ វ៉ុលតា និងកូស្រី ជួបគ្នាជាមួយម៉ាហ្វៀ ម៉ូសៀរ៉ូ អាល់តាន ពួកគេនិយាយត្រូវដងត្រូវផ្លែគ្នារហូតដល់លោក វ៉ុលតា សុំទៅមុន ទុកឲ្យកំលោះក្រមុំឈាមក្ដៅនៅនិយាយគ្នាបន្ត ព្រោះគាត់មានការងារប្រញាប់។
    ប្រញាប់ឲ្យកូនស្រីសម្រេចការច្រើនជាង។
    «ត្រូវការឲ្យខ្ញុំចាក់ស្រាថែមមួយកែវទៀតដែលទេ?» ម៉ានីកា សួរទាំងក្រសែភ្នែកមានពន្លឺសម្លឹងកំលោះសាច់អូបមិនចាញ់ ដេសម៉ាណូ ព្រាកៗ។
    «ជាកិត្តិយសណាស់»
    វត្ថុរាវត្រូវចាក់ចូលទៅក្នុងកែវ ម៉ូសៀរ៉ូ ដៃទាញកែវស្រាវមកផឹក ប៉ុន្តែភ្នែកបែរជាសម្លឹងត្រួតពិនិត្យស្រីស្អាតសិចស៊ីចំពោះមុខមិនដាក់ភ្នែក។
    «គិតថាបញ្ចប់ពីទីនេះហើយលោកត្រូវទៅណាវិញ?» សំណួរបើកដៃបានដល់ថ្នាក់នេះ ផ្លេប៊យដូចជា ម៉ូសៀរ៉ូ ឬដែរទប់ចិត្តធ្វើសុភាពបុរសនោះ។
    «គិតថាគ្រែទន់ៗគឺជាជម្រើសដែលល្អបំផុត បើអ្នកនាងមិនយល់ទាស់អាចទៅជួយពិនិត្យភាពទន់នៃពូកលើគ្រែរបស់ខ្ញុំបាន»
    ផ្លេប៊យកំលោះអញ្ជើញរួចក៏សើចស្រស់ដាក់ ម៉ានីកា ដែលញញឹមទាក់ទាញតបវិញ។
    សញ្ញាភ្លើងខៀវ!!!
    «ដូចជាចាប់ផ្ដើមអារម្មណ៍ហើយ» នាងធ្វើជាសើចឮចេញមកក្រៅតិចៗ។
    «បើបានចាប់អារម្មណ៍ម្ចាស់ពូកគ្រែកាន់តែល្អថែមទៀត ខ្ញុំមិនថាអី»
    ផ្លេប៊យកំលោះលោមុខខិតទៅជិត ដៃមាំក៏ស្រវាឱនចង្កេះតូច ត្រកៀកសាយទាញឲ្យខិតមកជិតតិចៗ បបូរមាត់ក៏ខ្សិបតិចៗដាក់ត្រចៀកអ្នកម្ខាងទៀត រហូតដល់ដង្ហើមក្ដៅឧណ្ហៗប៉ះត្រចៀកនាំឲ្យ ម៉ានីកា ព្រឺសម្បុរមួយរំពេច។
    «អ៊ីចឹងទៅៗ ខ្ញុំដូចជាចាប់អារម្មណ៍ទាំងម្ចាស់ទាំងគ្រែពូកហើយ»
    «អញ្ជើញ!»
    ម៉ូសៀរ៉ូ ក្រោកឈរ រេដៃអញ្ជើញស្រីស្អាតសិចស៊ីឲ្យដើរខាងមុខ តាមដោយខ្លួនឯងដើរពីក្រោយ ភ្នែកកំហូចក៏ត្រួតពិនិត្យស្រីស្អាតពីក្រោយតាំងពីក្បាលដល់ចុងជើង។
    លើកនេះគឺនឹងធ្វើឲ្យ ដេសម៉ាណូ បានបាក់មុខម្ដង! ព្រោះគេបានឮដំណឹងថាស្រីម្នាក់នេះធ្លាប់ជាគូដណ្ដឹងដែលអាម៉ាហ្វៀឃោរឃៅម្នាក់នោះឆិតនឹងរៀបការជាមួយ ប៉ុន្តែបែរជាត្រូវនាងផ្ដាច់ពាក្យវិញមិនស្រណោះព្រោះអាឆ្កួតនោះល្ងីល្ងើទៅក្បត់ចិត្តដោយបើកចំហ ទុកអោយគេស្រវាយកស្រីដែលធ្លាប់បោះបង់ត្រកូលសត្រូវធំមកធ្វើជារបស់ខ្លួនដើម្បីបង្ហាញអំណាចឲ្យវាឃើញម្ដង។
    ប៉ុន្តែ ម៉ូសៀរ៉ូ ប្រហែលជាមិនដឹងនោះទេថា ព័ត៌មានដែលគេបានដឹងកន្លងមកវាជាព័ត៌មានមិនពិតនោះទេ គ្រប់យ៉ាងគឺជា ដេសម៉ាណូ ទៅវិញទេដែលច្រានស្រីម្នាក់នេះចោលដោយមិនស្រណោះនិងមិនយកភ្នែកមើល។
    គ្រាន់តែចូលមកដល់ក្នុងបន្ទប់ភ្លាម កំលោះក្រមុំក្ដៅគគុកក៏ចាប់ផ្ដើមសង្គ្រាមស្នេហ៍រំជើបរំជួល។ ស្រីមានបទពិសោធន៍រាប់មិនអស់ដូចជា ម៉ានីកា មិនព្រមឲ្យផ្លេប៊យដូចជា ម៉ូសៀរ៉ូ គ្រប់គ្រងនាងបានគ្រប់ទឹកនោះទេ ពេលខ្លះនាងក៏ជាអ្នកចាត់ការបានយ៉ាងសាហាវ។
    «អ្ហាសអ្ហឺម... ម៉ូសៀ » ចង្កេះរស់រវើកគ្រលែងយោលយោកលើរាងកាយរឹងមាំមានសុទ្ធតែសាច់ដុំ។
    ដៃឡើងសុទ្ធតែសសៃ ស្រវាចាប់ចង្កេះតូចនោះក្ដាប់ដោយដៃទាំងពីរ រួចជួយនាងធ្វើចលនាគ្រលែងបន្ថែមល្បឿនថែមទៀត រហូតដល់អ្នកខាងលើស្រាវស្រើបរកតែដកដង្ហើមមិនចេញនឹងភាពមហិមារបស់គេ។ នាងហាមាត់ជង្គ្រោង សក់ពណ៌លឿងវែងរសាយត្រូវផាត់ទៅខាងក្រោយអស់ បង្ហាញដើមទ្រូងសប្បនិមិត្តកណ្ដាលវាលទាក់ទាញក្រសែភ្នែកមុតដែលសម្លឹងមើលមកមិនដាក់ ដៃស្រឡូដូចបន្លាក្រូចមើលថែយ៉ាងល្អ លើកឡើងច្របាច់ដើមទ្រូងខ្លួនឯងខ្លាំងៗដើម្បីកំចាយអារម្មណ៍ស្រាវស្រើបផ្នែកខាងក្រោមខ្លះ។
    «ទុកឲ្យខ្ញុំ!» ដៃរបស់ ម៉ូសៀរ៉ូ ដកចេញពីចង្កេះនាងដោយអត់ទ្រាំមិនបាន គេរហ័សលូកទៅច្របាច់ឈ្លីដើមទ្រូងក្រអឺតក្រទមនោះខ្លាំងៗសឹងតែសំប៉ែតក្លាយជាចេកចៀន ឯម្ចាស់រាងកាយវិញកាន់តែគេច្របាច់កាន់តែខ្លាំងប៉ុណ្ណា នាងកាន់តែស្រែកថ្ងួចថ្ងូរប៉ុននោះ ឯផ្នែកខាងក្រោមទាំងក្ដៅទាំងស្រាវស្រើប រកតែដកដង្ហើមសឹងមិនដល់គ្នា។
    ហ្គេមស្នេហ៍លើកនេះពិតជាក្ដៅគគុកពិតមែន។
    «អ្ហាស៎អ្ហាស៎អ្ហា៎...ម៉ូសៀ អ្ហឺម...ស៊ឺត» នាងថ្ងូរ ដៃស្រឡូនដាក់លើភ្លៅសុទ្ធតែរោម ខណៈត្រកៀកគ្រលែងញាប់ស្អេក ដៃក៏ខ្ញាំភ្លៅសុទ្ធតែរោមរបស់ផ្លេប៊យតាមកម្លាំងអារម្មណ៍។
    «អូហ៍ម៉ាយហ្គដ...អ្ហាស៎...ខ្ញុំជិតហើយ ម៉ូសៀ»
    «ខ្ញុំក៏ជិតដែរស្រីស្អាត នាងពូកែណាស់ក្ដៅគគុកតែម្ដង»
    «អ្ហាសអ្ហូស៎/អ្ហាស៎» សំឡេងឧទានដល់ឋានសួគដំណើរគ្នារបស់ពួកគេឮលាន់ខ្ទរពេញបន្ទប់ រាងកាយទន់ល្មើយទម្លាក់ខ្លួនទ្រោបលើដើមទ្រូងសុទ្ធតែសាច់ដុំ។
    សំឡេងដកដង្ហើមញាប់រន្ថាប់ មិនដល់ប្រាំនាទីល្អផង ពួកគេក៏ចាប់ផ្ដើមហ្គេមម្ដងទៀតដោយលើកនេះ ម៉ូសៀរ៉ូ ធ្វើជាអ្នកគ្រប់គ្រង គេក្រឡាប់រាងកាយសិចស៊ីនោះឲ្យដេកផ្ដាប់មុខនឹងពូក រួចលើកត្រកៀកសិចស៊ីនោះឡើងខ្ពស់បន្តិច ព្រមទាំងលោទៅថើបជញ្ជក់កន្លែងអាថ៌កំបាំង ដើម្បីឲ្យវាបញ្ចេញទឹកដមស្រួលក្នុងការធ្វើសង្គ្រាមស្នេហ៍បន្តទៀត ចំនែកអ្នករងអំពើក៏បានតែរមួលខ្លួនស្រែកថ្ងូរមិនដាច់សូរ។ ត្រឹមតែគេលិឌ បឺតជញ្ជាក់ ផ្កាស្នេហ៍ក្រហមមួយនោះក៏បញ្ចេញទឹកឡើងសើមជោគ គេទះកំប៉េះគូទនាងពីរដៃបណ្ដាលឲ្យមានស្នាមក្រហមឡើងកើត ប៉ុន្តែអ្នកត្រូវទះបែរជាងាកធ្វើមុខសិចស៊ីហើយសើចដាក់គេទៅវិញ មិនបង្អស់យូររបស់ពិតដែលទាំងធំទាំងវែងក៏ត្រូវរុញបញ្ជូលទៅក្នុងផ្កាស្នេហ៍នាង។
    «អ្ហួយ៎អ្ហឺម...ម៉ូសៀ លោកពិតជាពិសេសពិតមែន» ម៉ានីកា ថ្ងូរ ខណៈនេះគ្មានស្អីអាចបញ្ឃប់នាងបានទេ ពាក្យសម្ដីមិនសមគួរមួយចំនួនក៏ខ្ចាក់ចេញពីមាត់នាង។
    «អ្ហឺម...នាងក៏ក្ដៅគគុកមិនចាញ់គ្នា»
    គេសាប់កាន់តែញាប់ពីខាងក្រោម ដៃក៏ក្រសោបចង្កេះរាវនោះជាប់ដើម្បីទប់លំនឹង ម៉ានីកា ថ្ងូរហើយថ្ងូរទៀតឡើងចង់ស្អកសំឡេង ដល់ពេលមែនទែនទៅនាងដល់ថ្នាក់ក្រោបក្បាលផ្អិបនឹងពូក ខ្ទប់សំឡេងថ្ងូរមួយខណៈ វិនាទីបន្ទាប់នាងក៏ងាកមុខមកខាងក្រោយ ធ្វើភ្នែកឲ្យមមីពេញដោយភ្លើងរាគៈសម្លឹងមើលគេដែលកំពុងធ្វើចលនាចេញចូលក្នុងរាងកាយខ្លួនពីខាងក្រោយ។
    «កុំធ្វើមុខបែបនេះនាងធ្វើឲ្យខ្ញុំដល់ឥលូវហើយ»
    «អ៊ីចឹងក៏ប្រលែងគ្រប់យ៉ាងក្នុងខ្លួនខ្ញុំមក...អ្ហាស៎ ហ៊ឹសៗ» នាងប្រាប់រួចថ្ងូរ ពេលត្រូវគេសង្កត់ឲ្យកប់ហើយដកញាប់ៗក៏សើចឮហ៊ឹសៗដោយការពេញចិត្ត។
    «បើសិនជាគ្មានអាស្រោមស្ដើងៗនេះប្រហែលជាអារម្មណ៍ល្អជាងនេះ» ម៉ូសៀរ៉ូ និយាយ ប៉ុន្តែគ្មានថ្ងៃធ្វើសង្គ្រាមស្នេហាដោយមិនប្រើវាបានទេ គេមិនអាចភ្លាត់ឲ្យស្រីណាម្នាក់មកពរពោះកូនគេបានឡើយ គេត្រូវការតែស្រីម្នាក់ណោះប៉ុណ្ណោះ គឺស្រីម្នាក់កំពុងតែនៅឆ្ងាយ នៅកន្លែងដែលគេពិបាកនឹងចូលទៅដណ្ដើមមកវិញម្ដងទៀត គ្រប់ចលនាចេញចូលគេបែរជាស្រមើស្រមៃឃើញមុខស្រទន់របស់ស្រីម្នាក់នោះទៅ មិនដឹងនាងនៅ ម៉ាកាវកំពុងតែធ្វើស្អី?
    «អ្ហាស៎»
    សង្គ្រាមក្ដៅគគុកក្នុងបន្ទប់ដេកមួយនេះក៏កើតឡើងជាបន្តបន្តាប់ រហូតដល់ពួកគេអស់កម្លាំងរាងៗខ្លួនទៅលែងរួច ទើបព្រមឈប់។
-----សូមរង់ចាំអានភាគបន្ត-----
#បើពេញចិត្ត កុំភ្លេចជួយឡាច ខមមិន និងស៊ែរ ផងណា!
ភាគមុន         ភាគបន្ទាប់

1 comment:

ប្រមូលសិនពិសេស

ប្រមូលសិនពិសេស

ម៉ាណូវែលManovel

ជីវិតពិតប្រៀបបាននឹងប្រលោមលោក ខុសគ្នាត្រង់ជីវិតពិតយើងត្រូវរៀបប៉ារ៉ូដើរតួដោយខ្លួនឯង។ ពួកយើងសប្បាយចិត្តដរាបណាអ្នកគាំទ្រនៅតែរីករាយជាមួយប្រលោមលោករបស់យើងខ្ញុំ។


Comments

Contact Form

Name

Email *

Message *